Galatians 3

1ពួក​អ្នក​ស្រុក​កាឡាទី​ដ៏​ល្ងង់អើយ! ​តើ​អ្នកណាដាក់អំពើលើអ្នករាល់គ្នា​ឬ? ​នៅចំពោះភ្នែកអ្នករាល់គ្នា​អ្នករាល់គ្នា​បាន​ទទួល​ការ​ពិពណ៌នា​យ៉ាងច្បាស់​អំពី​ព្រះ​យេស៊ូគ្រិស្ដ​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ហើយ 2ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីនេះពីអ្នករាល់គ្នាប៉ុណ្ណោះ​តើ​អ្នករាល់គ្នា​ទទួល​ព្រះ​វិញ្ញាណដោយសារ​ការ​ប្រព្រឹត្តតាមគម្ពីរវិន័យដោយសារការស្ដាប់​ទាំង​មាន​ជំនឿ? 3ម្ដេចអ្នករាល់គ្នាល្ងង់ម៉្លេះ? ​អ្នករាល់គ្នា​បាន​ចាប់ផ្ដើម​ដោយ​វិញ្ញាណ​តើ​ឥឡូវនេះបញ្ចប់​ដោយ​សាច់ឈាម? 4តើអ្នករាល់គ្នា​រងទុក្ខច្រើនដល់ម៉្លេះ​ដោយ​ឥតប្រយោជន៍? ​ប្រហែលជាឥតប្រយោជន៍មែនទេដឹង 5ដូច្នេះដែល​ព្រះអង្គប្រទាន​ព្រះ​វិញ្ញាណ​ដល់​អ្នករាល់គ្នាព្រមទាំងធ្វើកិច្ចការដ៏មានអំណាចនៅក្នុងចំណោមអ្នករាល់គ្នា​តើ​ដោយសារការ​ប្រព្រឹត្ត​តាមគម្ពីរវិន័យដោយសារការស្ដាប់​ទាំង​មាន​ជំនឿ? 6ដូចដែលលោក​អ័ប្រាហាំជឿព្រះជាម្ចាស់ហើយ​ព្រះជាម្ចាស់​ក៏​រាប់គាត់ជាសុចរិត​ដោយសារ​ជំនឿ​នោះ 7ដូច្នេះចូរ​ដឹងថា​ពួក​អ្នកដែលមានជំនឿគឺជាកូនចៅ​របស់​លោក​អ័ប្រាហាំហើយ 8ហើយបទគម្ពីរ​បាន​ដឹងជាមុនថាព្រះជាម្ចាស់​នឹង​រាប់ជនជាតិទាំងឡាយ​ជា​សុចរិតដោយសារជំនឿ​ដូច្នេះហើយ​បានជា​ដំណឹងល្អ​ត្រូវ​ប្រកាស​ប្រាប់​លោក​អ័ប្រាហាំជាមុន​ថា​៖​​«ជាតិសាសន៍ទាំងអស់​នឹង​ទទួលពរតាមរយៈអ្នក»។ 9ដូច្នេះពួក​អ្នកដែលមានជំនឿ​ក៏​ទទួល​ព្រះ​ពរជាមួយ​លោក​អ័ប្រាហាំដែលជា​អ្នក​មានជំនឿ​ដែរ។ 10រីឯអស់​អ្នកដែល​ពឹងផ្អែក​លើ​ការ​ប្រព្រឺត្ដិតាមគម្ពីរវិន័យ​នោះ​ត្រូវបណ្ដាសាហើយដ្បិត​មាន​សេចក្ដីចែង​ទុក​ថា៖ ​«ត្រូវ​បណ្ដាសាហើយអស់អ្នកដែលមិនកាន់តាមសេចក្ដី​ទាំងអស់​ដែល​បាន​ចែងទុកនៅក្នុងគម្ពីរវិន័យឲ្យប្រព្រឹត្តតាម» ​។​ 11ដូច្នេះច្បាស់ជាគ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​រាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់ដោយសារគម្ពីរវិន័យឡើយព្រោះ​មនុស្ស​សុចរិត​នឹង​រស់ដោយសារជំនឿ 12រីឯគម្ពីរវិន័យមិនពឹងផ្អែកលើជំនឿទេផ្ទុយទៅវិញ​អ្នកណា​ដែលប្រព្រឹត្តតាមសេចក្ដីទាំងនេះ​អ្នកនោះ​នឹង​រស់ដោយសារសេចក្ដីទាំងនេះ​ឯង។ 13មានសេចក្ដីចែង​ទុក​ថា៖ ​«ត្រូវ​បណ្ដាសាហើយអ្នកណាដែលជាប់ព្យួរនៅលើឈើ» ​ដូច្នេះហើយ​បានជា​ព្រះ​គ្រិស្ដ​បាន​លោះយើងឲ្យរួចពីបណ្ដាសារបស់គម្ពីរវិន័យ​ដោយ​ព្រះអង្គ​ត្រូវបណ្ដាសាជំនួសយើង 14ដើម្បីឲ្យ​ពរ​របស់​លោក​អ័ប្រាហាំ​បាន​មកដល់​ពួក​សាសន៍ដទៃដោយសារ​ព្រះ​គ្រិស្ដយេស៊ូ​និង​ដើម្បី​ឲ្យ​យើង​បាន​ទទួល​ព្រះ​វិញ្ញាណដែលជាសេចក្ដីសន្យាតាមរយៈជំនឿ 15បងប្អូនអើយ! ​ខ្ញុំ​សូម​និយាយតាមបែបមនុស្សថាសូម្បីតែកិច្ចព្រមព្រៀង​របស់​មនុស្ស​បើ​គេ​ព្រមព្រៀងគ្នាហើយគ្មាន​អ្នកណា​ម្នាក់​អាច​លុបចោលបន្ថែមបានឡើយ 16រីឯសេចក្ដីសន្យា​ទាំងឡាយ​នោះ​ត្រូវ​បាន​សន្យា​ដល់​លោក​អ័ប្រាហាំនិងពូជពង្ស​របស់​គាត់​ប៉ុណ្ណោះ​ព្រះអង្គ​មិន​បាន​មានបន្ទូលថា​«ដល់ពូជពង្សទាំងឡាយ» ​ដែលសំដៅលើចំនួនច្រើន​នោះ​ទេផ្ទុយទៅវិញ​បាន​មានបន្ទូល​ថា​«ដល់ពូជពង្ស​របស់​អ្នក» ​ដែលសំដៅលើចំនួនតែមួយគឺជា​ព្រះ​គ្រិស្ដ 17ខ្ញុំចង់​និយាយដូច្នេះគម្ពីរវិន័យ​ដែល​មាន​នៅ​បួនរយសាមសិបឆ្នាំក្រោយមិន​អាច​លុបកិច្ចព្រមព្រៀងដែលព្រះជាម្ចាស់​បាន​ធ្វើកាលពីមុន​បាន​ឡើយ​ហើយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​សេចក្ដីសន្យា​ត្រលប់ជា​ឥតប្រយោជន៍​បាន​ដែរ 18ព្រោះបើមរតកពឹងផ្អែកលើក្រឹត្យវិន័យ​នោះ​លែងពឹងផ្អែកលើសេចក្ដីសន្យា​ទៀត​ហើយប៉ុន្ដែព្រះជាម្ចាស់​បាន​ប្រទានដល់​លោក​អ័ប្រាហាំតាមរយៈសេចក្ដីសន្យា 19ដូច្នេះហេតុអ្វីបានជាមានគម្ពីរវិន័យ? ​គម្ពីរវិន័យ​ត្រូវ​បាន​បន្ថែមមកដោយព្រោះការល្មើសរហូតទាស់តែពូជពង្យដែល​បាន​សន្យា​នោះ​មក​ដល់​ហើយ​គម្ពីរវិន័យ​ត្រូវ​បាន​បង្គាប់មកតាមរយៈ​ពួក​ទេវតាដោយដៃ​របស់​អ្នកសម្រុះសម្រួលម្នាក់ 20អ្នកសម្រុះសម្រួលមិនមែនសម្រាប់​ភាគី​តែ​ម្ខាងឡើយប៉ុន្តែព្រះជាម្ចាស់គឺមួយអង្គ​ប៉ុណ្ណោះ។ 21ដូច្នេះតើ​គម្ពីរវិន័យទាស់នឹង​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​ឬ? ​ទេមិនមែនទេ! ​ដ្បិតបើក្រឹត្យវិន័យ​ដែល​បាន​ប្រទាន​មកអាចផ្ដល់ជីវិតបាន​នោះ​សេចក្ដី​សុចរិតនឹងមកតាមរយៈក្រឹត្យវិន័យ​យ៉ាង​ពិតប្រាកដ 22តែបទគម្ពីរ​បាន​បង្ខាំង​អ្វីៗ​ទាំងអស់ឲ្យនៅក្រោមបាបដើម្បី​ឲ្យ​សេចក្ដីសន្យាតាមរយៈជំនឿ​លើ​ព្រះ​យេស៊ូគ្រិស្ដ​បាន​ប្រទានមក​ដល់​ពួក​អ្នកដែលជឿ 23ប៉ុន្ដែមុន​ពេល​ជំនឿមកដល់​យើង​ត្រូវ​បាន​ឃុំទុកនៅក្រោមក្រឹត្យវិន័យ​គឺ​ត្រូវ​បាន​បង្ខាំងរហូតដល់ជំនឿដែលនឹងមកលេចចេញមក 24ដូច្នេះគម្ពីរវិន័យជាអ្នកមើលថែយើង​ដែល​នាំ​យើង​ទៅ​​ព្រះ​គ្រិស្ដដើម្បី​ឲ្យ​យើង​ត្រូវ​បាន​រាប់ជាសុចរិតដោយសារជំនឿ 25ប៉ុន្តែពេល​ជំនឿមកដល់ហើយ​នោះ​យើង​មិនស្ថិតនៅក្រោមអ្នកមើលថែ​ទៀត​ឡើយ 26ព្រោះអ្នក​ទាំងអស់គ្នាជាកូន​របស់​ព្រះជាម្ចាស់ដោយសារជំនឿលើ​ព្រះ​គ្រិស្ដយេស៊ូ 27ដ្បិតអស់អ្នកដែល​ទទួល​ពិធីជ្រមុជទឹកនៅក្នុង​ព្រះ​គ្រិស្ដ​នោះ​បាន​ប្រដាប់ខ្លួន​ដោយ​ព្រះ​គ្រិស្ដ​ហើយ។ 28ដូច្នេះដោយ​ព្រោះអ្នកទាំងអស់គ្នា​បាន​ត្រលប់ជាតែមួយនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ​នោះ​គ្មានជនជាតិយូដាគ្មានជនជាតិក្រេកគ្មានបាវបម្រើគ្មានអ្នកមានសេរីភាព​ហើយ​ក៏​គ្មានប្រុសគ្មានស្រីទៀត​ដែរ 29បើអ្នករាល់គ្នាជា​របស់​ព្រះ​គ្រិស្ដនោះអ្នករាល់គ្នាជាពូជពង្ស​របស់​លោក​អ័ប្រាហាំ​ដែរ​ហើយ​ជា​អ្នកស្នងមរតកតាមសេចក្ដីសន្យា​ទៀត​ផង។
Copyright information for KhmKCB